សាលាបច្ចេកទេស និងសណ្ឋាគារដុនបូស្កូ ខេត្តព្រះសីហនុ
ការសិក្សាមិនមានត្រឹមតែក្នុងថ្នាក់រៀនប៉ុណ្ណោះទេ!
សិស្សស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរបស់យើង មិនត្រឹមតែយកចិត្តទុកដាក់លើការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមក្នុងសកម្មភាពប្រចាំថ្ងៃ ដូចជា ការរៀបចំម្ហូបអាហារ ការកម្សាន្ត ការចែករំលែកការងារទទួលខុសត្រូវ និងការសញ្ជឹងគិតមុនពេលចូលគេងផងដែរ។
ក្រោមការថែទាំ និងការណែនាំពី បព្វជិតសាឡេស៊ាន បងស្រី អ្នកស្ម័គ្រចិត្ត និងលោកគ្រូ អ្នកគ្រូ
សិស្សៗទទួលបានការអប់រំ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមមាន ផ្នែករាងកាយ បញ្ញាស្មារតី ជំនឿ និងសង្គម។
អន្តេវាសិកដ្ឋានរបស់យើងមិនមែនគ្រាន់តែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែជាផ្ទះទីពីរ
ដែលយុវជនបានកសាងមិត្តភាព អភិវឌ្ឍន៍ជំនាញជីវិត និងត្រៀមខ្លួនសម្រាប់អនាគតដ៏ភ្លឺស្វាង។
យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសិស្សានុសិស្សមកពីបណ្តាខេត្តឆ្ងាយៗ ដែលត្រូវការកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ ក្នុងអំឡុងពេលសិក្សានៅសាលាដុនបូស្កូ!
សូមស្វាគមន៍មកកាន់អន្តេវាសិកដ្ឋានដុនបូស្កូ—ផ្ទះទីពីររបស់អ្នក!
Learning • Living • Playing • Working! 🌱💙
At Don Bosco Technical and Hotel School, Sihanoukville, learning goes beyond the classroom!
Our boarding students balance their studies with daily activities such as cooking, recreation, sharing responsibilities, and reflection before bedtime.
Under the guidance of our Salesians, Sisters, volunteers, and teachers, they grow physically, intellectually, spiritually, and socially.
Our Boarding House is more than a place to stay—it is a second home where young people build friendships, develop life skills, and prepare for a brighter future.
We warmly welcome students from distant provinces who need a safe and supportive place to stay while studying at Don Bosco!
Welcome to the Don Bosco Boarding House—your second home!






